1 Timothy 4

1ប៉ុន្ដែព្រះ​វិញ្ញាណមានបន្ទូលយ៉ាងច្បាស់ថានៅគ្រាចុងក្រោយ​នឹង​មាន​អ្នក​ខ្លះបោះបង់ជំនឿ​ហើយ​ចាប់អារម្មណ៍នឹងវិញ្ញាណបោកបញ្ឆោតនិង​សេចក្ដី​បង្រៀន​របស់​ពួក​អារក្ស 2ដោយសារពាក្យ​ពុតត្បុត​របស់​ពួកកុហក​ដែល​មនសិការ​របស់​ពួកគេ​បាន​ស្ពឹក​អស់​ហើយ 3ពួកគេហាម​ឃាត់​មិន​ឲ្យរៀបការ​ហើយ​ឲ្យ​តមអាហារដែលព្រះជាម្ចាស់​បាន​បង្កើតមកសម្រាប់​ពួក​អ្នកជឿនិង​ពួក​អ្នក​ដែល​ស្គាល់សេចក្ដីពិត​បាន​បរិភោគទាំងអរព្រះគុណ 4ដ្បិតអ្វីៗ​ដែលព្រះជាម្ចាស់​បាន​បង្កើត​មកសុទ្ធតែល្អ​ដូច្នេះ​មិន​ត្រូវ​ចោល​អ្វី​ឡើយ​នៅ​ពេល​ទទួលដោយអរព្រះគុណហើយ 5ព្រោះអាហារ​ទាំងនោះ​បាន​ញែក​ជា​បរិសុទ្ធតាមរយៈ​ព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់និងពាក្យទូលអង្វរ 6បើអ្នក​បង្ហាញ​សេចក្ដី​ទាំងនេះដល់​ពួក​បងប្អូន​ឲ្យ​ស្គាល់​នោះ​អ្នក​នឹង​ត្រលប់ជា​អ្នក​បម្រើដ៏ល្អ​របស់​ព្រះ​គ្រិស្ដយេស៊ូ​ហើយ​ជា​អ្នក​ដែល​ត្រូវ​បាន​ចិញ្ចឹមដោយ​ព្រះ​បន្ទូលនៃជំនឿនិង​សេចក្ដី​បង្រៀនដ៏ប្រសើរដែល​អ្នក​បាន​កាន់តាម 7ចូរបដិសេធរឿងព្រេង​ខាង​លោកិយ​របស់​ស្រីចាស់ៗផ្ទុយទៅវិញចូរ​បង្វឹក​ខ្លួន​ខាង​ឯ​ការ​គោរព​កោតខ្លាច​ព្រះជាម្ចាស់ចុះ 8ព្រោះការបង្វឹកខ្លួនប្រាណមានប្រយោជន៍បន្ដិចបន្ដួចទេប៉ុន្ដែ​ការ​បង្វឹក​ខាងឯ​ការ​គោរព​កោតខ្លាច​ព្រះជាម្ចាស់មានប្រយោជន៍សព្វបែបយ៉ាង​ដ្បិត​មាន​ទាំង​សេចក្ដី​សន្យា​សម្រាប់​ជីវិតបច្ចុប្បន្ននិង​ជីវិត​អនាគត​ផង។ 9ពាក្យនេះគួរ​ឲ្យ​ជឿហើយសមនឹង​ទទួល​យកទាំងស្រុង 10ដោយហេតុនេះ​ហើយ​បាន​ជា​យើង​ធ្វើការនឿយហត់ទាំងតយុទ្ធព្រោះ​យើង​សង្ឃឹមលើព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់ដែលជាព្រះអង្គសង្គ្រោះ​របស់​មនុស្សទាំងអស់ជាពិសេស​របស់​ពួក​អ្នក​ជឿ 11ចូរបង្គាប់និងបង្រៀន​សេចក្ដី​ទាំងនេះចុះ 12កុំឲ្យ​អ្នក​ណា​មើលងាយអ្នក​ដោយព្រោះ​អ្នក​នៅ​ក្មេងឡើយផ្ទុយទៅវិញ​ចូរ​ធ្វើជាគំរូដល់​ពួក​អ្នក​ជឿ​ខាងឯ​ពាក្យសំដីការប្រព្រឹត្ដិ​សេចក្ដី​ស្រលាញ់ជំនឿ​និង​សេចក្ដី​បរិសុទ្ធ 13ចូរយក​ចិត្ដ​ទុក​ដាក់នឹងការ​អាន​គម្ពីរការ​លើក​ទឹកចិត្ដ​និង​សេចក្ដី​បង្រៀនទម្រាំ​ខ្ញុំ​មកដល់ 14កុំធ្វេសប្រហែស​នឹង​អំណោយទាន​ដែល​ស្ថិត​នៅក្នុងអ្នកឡើយ​ជា​អំណោយ​ទាន​ដែល​បាន​ប្រទានមកអ្នកតាមរយៈការ​ថ្លែង​ព្រះ​បន្ទូល​ដោយ​មាន​ក្រុម​ចាស់​ទុំ​បាន​ដាក់ដៃលើ​អ្នក​ទៀត​ផង 15ចូររិះគិត​អំពី​សេចក្ដី​ទាំងនេះ​ហើយ​ប្រព្រឹត្ដ​ដោយ​ឧស្សាហ៍​ចុះ​ដើម្បី​ឲ្យ​គ្រប់គ្នា​បាន​ឃើញការ​រីក​ចម្រើន​របស់​អ្នក 16ចូរប្រយ័ត្នខ្លួនអ្នកនិង​សេចក្ដី​បង្រៀន​របស់​អ្នក​ចូរ​កាន់ខ្ជាប់​សេចក្ដី​ទាំងនេះ​ដ្បិតធ្វើដូច្នេះ​អ្នក​នឹង​សង្គ្រោះខ្លួនឯងផងនិង​ពួក​អ្នកដែលស្ដាប់អ្នកផង
Copyright information for KhmKCB